(ភ្នំពេញ): មានសេចក្តីរាយការណ៍មកថា នៅព្រឹកថ្ងៃទី១៨មេសា ២០១៦ នៅរោងចក្រ ដេ ហ្វាងហ្គោមេន ដែលមានទីតាំនៅ ក្នុងសួនកាណាឌីយ៉ាអាគា២៨-២៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កម្មករជាង៤០០នាក់ នៅតែបន្តរធ្វេីកូដកម្មដដែល ។
កម្មករសរុប៤២០នាក់ នៅព្រឹកនេះដឹកនាំដោយសហជីពចំនួន៣ ទី១/សហជីពអភិវឌ្ឍន័សិទិ្ធការងារ។
២/សហជីពសន្តិភាពដេីម្បីកម្មករ។
៣/សហជីពរក្សាសិទិ្ធកម្មករកម្ពុជា បាននាំគ្នាបន្តរធ្វើកូដកម្ម ក្រោយពីត្រលប់មកពីចូលឆ្នាំប្រពៃណីខ្មែរវិញ ។
បើតាមកម្មករមូលហេតុដែលកម្មករទាំងនេះធ្វើកូដកម្ម គឺដោយសារតែថៅកែរត់ចោលកម្មករ។
ហើយពួកគេតវា៉ទាមទា សូមឲ្យក្រុមហុ៊នទូទាត់ប្រាក់ទៅតាមច្បាប់ការងារ។
មតិយោបល់