ព័ត៌មានជាតិ

ជើងខ្លាំងមន្ត្រីយោធាម្នាក់ ស្រវឹងស្រា បាញ់ផ្អើល ហាងខារ៉ាអូខេ B-GOLD ពេលនេះ ចូលខ្លួនបំភ្លឺនៅអាវុធហត្ថហើយ

កណ្ដាល: នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីយោធាដែលបាញ់ផ្អើល ហាងខារ៉ាអូខេ B-GOLD នៅក្រុងតាខ្មៅ បានចូលខ្លួ​នបំភ្លឺនៅអាវុធហត្ថខេត្តកណ្ដាលហើយ ដោយមកទល់ពេលនេះ សមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

ជនសង្ស័យឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។

ករណីនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងការ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់៖ នៅវេលា និងទីកន្លែងកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូc125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យ ដើរចេញមកក្រៅហាងចាក់កែបម៉ូតូ យកកាំភ្លើងខ្លី ម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងចំនួន០៤គ្រាប់ ដោយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ៕

មតិយោបល់