អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក George HW Bush ត្រូវបានចូលសម្រាក់នៅមន្ទីរពេទ្យក្នុងរដ្ឋតិចសាស បន្ទាប់ពីលោក ពិបាកក្នុងការដកដង្ហើម ឬហៅថា ដង្ហើមខ្លី។
ទីភ្នាក់ងារ Reuters បានដកស្រង់សំដីរបស់អ្នកនាំពាក្យក្រុមគ្រួសារលោក Bush ថា លោកមានអាយុ ៩០ឆ្នាំហើយ ដូច្នេះបញ្ហាសុខភាពតែងតែកើតមាន។
គួរបញ្ជាក់ផងដែរថា លោក George HW Bush គឺជាប្រធានាធិបតី ទី៤១ របស់សហរដ្ឋអាមេរិក ដោយបានឡើងកាន់តំណែងចាប់ពីឆ្នាំ ១៩៨៩ ដល់ ១៩៩៣៕
ព័ត៌មានជាតិ
មតិយោបល់