កណ្ដាលៈ កាលពីវេលាម៉ោង១១ និង៣០ នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច ចុះបង្រា្កបល្បែងស៊ីសង (ជល់មាន់) ត្រង់ចំណុចចំការស្វាយ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ៖
– ម៉ូតូ០២ គ្រឿង ម៉ាកឌូក ពណ៌សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HF- 0828 និងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-6827
– មាន់ឈ្មោល ០២ ក្បាល
– កន្រ្តកសម្រាប់ដាក់មាន់០២ ។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍ថា មានគេជល់មាន់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះប៉ុស្តិ៍រដ្ឋបាលព្រែកដំបង បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីការដោះស្រាយពេលក្រោយ៕


មតិយោបល់