(រ៉យទ័រ) ៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា បុរសម្នាក់បានបោះក្បាលមនុស្សចោលនៅឯការិយាល័យបោះឆ្នោតមួយនៅឯព្រំដែននៃទីក្រុង Tijuana ហើយថង់ប្លាស្ទិកដែលពោរពេញទៅដោយសរីរាង្គមនុស្សត្រូវបានគេរកឃើញនៅក្បែរនោះផងដែរ ខណៈដែលប្រជាជនម៉ិចស៊ិកូកំពុងបោះឆ្នោតពាក់កណ្តាលអាណាត្តិនៅទូទាំងប្រទេស ។ អាជ្ញាធរបាននិយាយថា បុរសនោះបានរត់គេចខ្លួន ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាតើគាត់ត្រូវបានចាប់ខ្លួន ឬយ៉ាងណានោះទេ។ ពួកគេបាននិយាយថា ពួកគេបានរកឃើញថង់ប្លាស្ទិចដែលមានសរីរាង្គមនុស្ស និងដៃដែលដាច់ចេញពីខ្លួននៅក្នុងតំបន់នោះ ។ ប៉ុន្តែគេនៅតែមិនទាន់ដឹងច្បាស់ថា តើអំពើដ៏គួរឲ្យខ្លាចបែបនេះធ្វើឡើងក្នុងគោលបំណងអ្វី និងថាតើវាទាក់ទងទៅនឹងការបោះឆ្នោតនៅថ្ងៃអាទិត្យនោះដែរឬទេ។ យុទ្ធនាការបោះឆ្នោតសម្រាប់សមាជិកសភា…
មតិយោបល់