ព័ត៌មានជាតិ

ខ្លាំងបាត់!! ខឹងខលទៅប្ដី៣ដងមិនលើកស្រ្តីម្នាក់សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី នៅភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអត្តឃាតចង.កស្លាប់។

ជនរងគ្រោះឈ្មោះ ថន លីនី ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅកើតហេតុខាងលើ ។

យោងតាមការបំភ្លឺរបស់ប្តីឈ្មោះ ចាន់ សុវណ្ណរ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ បានប្រាប់ថា នៅវេលាម៉ោង១៩និង០០នាទី ខ្លួនបានសុំសោរម៉ូតូពីប្រពន្ធទៅទិញអីញ៉ាំ ស្រាប់តែប្រពន្ធខ្លួនគប់កូនសោរឲ្យ រួចខ្លួនបានជិះម៉ូតូទៅដល់សាលាសង្កាត់អូរចារ ខ្លួន បានខលទៅប្រពន្ធរបស់ខ្លួនថា ឯងមើលងាយខ្ញុំណាស់គប់សោរឲ្យខ្ញុំ មួយសន្ទុះប្រពន្ធបានខលមកវិញ ក៏មិនលើកព្រោះខឹងប្រពន្ធរបស់ខ្លួន បានជិះម៉ូតូមកដល់ផ្ទះឃើញប្រពន្ធរបស់ខ្លួនដេកលើគ្រែក្នុងបន្ទប់ ខ្លួនបានដើរទៅអង្គុយលេងក្នុងរោងចម្លាក់ជិតផ្ទះ ប្រពន្ធបានខលមក៣ដង តែមិនលើកពេលដើរមកផ្ទះមើលតាមបង្អួច មិនឃើញប្រពន្ធដេកនៅលើគ្រែ ក៏ធាក់ទ្វារចូលឃើញប្រពន្ធចង.ក និងអាវដៃវែងភ្ជាប់នឹងឈើពាក់ខោអាវក្នុងទូដាក់ខោអាវ រួចបានយកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ តែពេទ្យប្រាប់ថា ប្រពន្ធស្លាប់បាត់ហើយ។

មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត ។

សន្និដ្ឋាន៖ កម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ លោកគ្រូពេទ្យ និងលោកព្រះរាជអាជ្ញាបានពិនិត្យសាកសព ស្លាប់ដោយធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួនពិតប្រាកដមែន ) ក្រោយមកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់