កំពង់ចាមៈ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ មានករណីបាតុភូតធម្មជាតិ រន្ទះបាញ់ បណ្ដាលឲ្យស្លាប់ស្រ្តីម្នាក់ ខណ:កំពុងច្រូតស្មៅ ក្នុងពេលមេឃភ្លៀង នៅចំណុចភូមិកោះប៉ែន(ក) ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News បានទាក់ទងទៅអធិការរងព្រហ្មទណ្ឌស្រុកកំពង់សៀម ចង់បានព័ត៌មានល្អិត ប៉ុន្តែលោកបានឆ្លើយមកវិញថា ករណីនេះ រាយការណ៍ទៅស្នងការ និងអភិបាលស្រុកហើយ ដូចនេះលោកសុំមិនឆ្លើយទៀតទេ ពេលនោះភ្នាក់ងារយើង គ្រាន់តែសុំសួរឈ្មោះជនរងគ្រោះ លោកក៏មិនព្រមប្រាប់ដែរ សង្ស័យលោកខ្លាចអ្នកកាសែតហើយ ទើបនិយាយមិនប៉ុន្មានផង ក៏បិទទូរស័ព្ទបាត់។
ករណីនេះ ភ្នាក់ងារយើង ចង់សំណូមពរ ទៅលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមលោកជួយណែនាំមន្ត្រីក្រោមឱវាទរបស់លោក ឲ្យចេះឆ្លើយសំណួរទៅកាន់អ្នកកាសែតផង គ្រាន់តែសួរឈ្មោះជនរងគ្រោះ ក៏មិនខ្ចីឆ្លើយដែរ ខណៈដែលអ្នកការសែត ត្រូវការសម្ភាស ដើម្បីចង់បានព័ត៌មានច្បាស់ការណ៍ ប៉ុន្តែលោកអធិការរងព្រហ្មទណ្ឌស្រុកកំពង់សៀម មិននិយាយអីច្រើនទេ ឬមួយលោកខ្លាចថ្នាក់លើស្ដីបន្ទោស បានជាមិនហ៊ានផ្ដល់បទសម្ភាសដល់អ្នកកាសែត៕
មតិយោបល់