ប្រជាពលរដ្ឋកម្ពុជាចំនួន ៦,៣ លាននាក់ នៅពុំទាន់មានទឹកស្អាតប្រើប្រាស់ និងអនាម័យជាមូលដ្ឋាននៅទ្បើយទ បើទោះជាមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាស អស់រយៈពេលជិត ៤ ឆ្នាំមកហើយថាការ ទទួលបានទឹកស្អាត និងអនាម័យមូល ដ្ឋានគឺជាសិទ្ធិរបស់មនុស្សគ្រប់រូបគួរទទួលបានក៏ដោយ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការយូនីសេហ្វ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៤ ក្នុងឱកាសប្រារឰ ទិវាទឹកពិភពលោកឆ្នាំ ២០១៤។
ប្រជាពលរដ្ឋប្រមាណ ៣,៩ លាននាក់ ដែលខ្វះទឹកស្អាតសម្រាប់បរិភោគគឺជាប្រជាជនក្រីក្ររស់នៅតាមតំបន់ជនបទ ។ កខ្វះទឹកស្អាតប្រើប្រាស់ និងអនាម័យមូលដ្ឋាននេះ បានធ្វើឲ្យកុមារដែលមានចំនួន ៤១ ភាគរយនៃប្រជាពលរដ្ឋសរុប ប្រឈមនឹងការឆ្លងនូវជំងឺផ្សេងៗ ដែលចម្លងតាមទឹក។ បញ្ហានេះនាំឲ្យមានការបាត់បង់ជីវិត និងប្រាក់កាស។
លោកស្រី Rana Flowers តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រ សាសន៍ថា “ការយកចិត្ដទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យនៅជនបទ ពិត ជានាំមកនូវលទ្ធផលវិជ្ជមានយ៉ាងប្រាកដ ពោលគឺករណីកុមារស្លាប់ថយចុះជាងមុន ការ រៀនសូត្រកាន់តែប្រសើរ មិនសូវមានជំងឺឈឺថ្កាត់ ធនធានមនុស្សមានផលិតភាពជាងមុន និងការចំណាយលើការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ និងសង្គមក៏មានការថយចុះផង ដែរ ។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ យើងត្រូវការនូវការវិនិយោគសំខាន់ៗជា ច្រើនដូចជានៅក្នុងផែនការវិនិយោគឃុំ និងការបង្កើនការប្ដេជ្ញាចិត្ដ និងការពង្រឹងកិច្ចសហ ប្រតិបត្ដិការអន្ដរក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន”។
ដើម្បីលើកកម្ពស់សុខភាពនៅក្នុងប្រទេសកម្ពុជា ស្ថាប័នសាធារណៈក៏ដូចជាប្រជា ពលរដ្ឋតាមគ្រួសារ ត្រូវតែទទួលបាននូវទឹកស្អាតប្រើប្រាស់ រួមទាំងអនាម័យមូលដ្ឋានផង ដែរ។ បច្ចុប្បន្ននេះ មានសាលាបឋមសិក្សាប្រមាណ ៤០ ភាគរយ និងមណ្ឌលសុខភាព ប្រមាណ ៣៥ ភាគរយពុំមានបរិក្ខារផ្គត់ផ្គង់ ទឹកស្អាតបរិភោគឡើយ។
អង្គការយូនីសេហ្វ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិ វឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីរៀបចំ និងអនុវត្ដន៍គោលនយោបាយជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ទឹកនៅតាម គ្រួសារ និងសាលារៀន និងដើម្បីលើកកម្ពស់ឥរិយាបថអនាម័យនៅតាមសហគមន៍មូល ដ្ឋានរួមទាំងប្រជាពលរដ្ឋក្រីក្រជាងគេ និងអ្នកដែលពិបាកទទួលនូវសេវាកម្មសាធារណៈ ហើយកំពុងត្រូវការចាំបាច់បំផុត៕
មតិយោបល់