ព្រះសីហនុៈ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ថា ជាការសម្រេចចុងក្រោយ និងមានគោលការណែនាំ ពីអគ្គស្នងការនគរបាលជាតិ នៅពេលនេះសមត្ថកិច្ចរបស់លោក មិនបញ្ជូនជនដៃដល់ដែលសម្លាប់ក្មេងទាំងពីរនាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុឡើយ។
មូលហេតុ៖ ដោយសារលោកមានការព្រួយបារម្ភចំពោះ ប្រជាពលរដ្ឋជិត១ពាន់នាក់ កំពុងរង់ចាំនៅទីនោះ អាចនឹងព្រួតវាយសម្លាប់ជនដៃដល់ចោល ព្រោះតែកំហឹងរបស់ពួកគាត់ លោកស្នងការបានបន្តទៀតថា «នៅពេលនេះសមត្ថកិច្ចរបស់គាត់ សម្រេចដោយមិនបញ្ជូន ជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ក៏ព្រោះនៅទីនោះ មានប្រជាជនពី៥ ទៅ៦០០នាក់ នឹងបន្ដមកថែមទៀតរង់ចាំ ពួកគាត់អាចផ្ទុះកំហឹងខ្លាំង ឈានដល់ការវាយសម្លាប់ជនសង្ស័យ អាចប៉ះពារជាមួយកងកម្លាំងសមត្ថកិច្ច» ដូច្នោះទើបលោកមិនបញ្ជូនខ្លួនជនដៃដល់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ។
សូមបញ្ជាក់៖ ករណីនេះ គឺមានអ្នកកាសែត រួមជាមួយប្រជាពលរដ្ឋ យ៉ាងច្រើនកុះកររង់ចាំមើលលោកស្នងការបញ្ជូនខ្លួនដៃដល់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ៕
មតិយោបល់