ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បណ្ដាលអោយប៉ើងដំបូលផ្ទះ៣ខ្នងនៅស្រុកកែវសីមា

មណ្ឌលគីរី: នៅវេលាម៉ោង៨និង៥0 នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ 2019 នៅចំណុចអូរត្រគួន ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។ មានករណីខ្យល់កន្ត្រាក់ មួយករណីបណ្ដាលឲ្យប៉ើងដំបូលផ្ទះចំនួន ០៣ខ្នង
(រោងចាំចម្ការ)ដែលម្ចាស់ទីមួយមានឈ្មោះ៖
១. ឈ្មោះ ស៊ុម សារឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ៥*5 ប៉ើងទាំងស្រុង។
2. ឈ្មោះ សួន កុច ភេទប្រុស អាយុ 58ឆ្នាំ ។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ5*8 ប៉ើងដំបូល ។
3. ឈ្មោះ …ប្រ៉ើក ភេទប្រុស អាយុ៤៧ឆ្នាំ
ផ្ទះទាំងអស់នោះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ ៤*៤ ។ ប៉ើងដំបូលចម្ងាយប្រែល ៤០m។
ក្នុងករណីខាងលើមានជនរងគ្រោះម្នាក់ឈ្មោះ… ម៉ាន់ ភេទប្រុស អាយុប្រហែល 47ឆ្នាំ រងរបួសឆ្អឹងជំនី បច្ចុប្បន្នយកទៅព្យាបាលនៅមន្ទីរពេទ្យកាបីស្រុកស្នូល ៕

 

មតិយោបល់