ព្រះសីហនុៈ យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ បានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។
មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ ១១៥ ៕



មតិយោបល់