ផ្ទះ ព័ត៌មានជាតិ រថយន្តបើកបញ្ច...

រថយន្តបើកបញ្ច្រាស់ម៉ូតូទៅត្រង់បុកគ្នាបាក់ជើង២នាក់

0

ភ្នំពេញ: យ៉ាងហោចណាស់យុវជន២នាក់បាក់ជើងនិងភ្លៅយុវជនម្នាក់ទៀតបួសស្រាលខណ:ជួបគ្រោះថ្នាក់ចរាចរណ៍ពេលរថយន្តមួយគ្រឿងបើកបញ្ច្រាស់ផ្លូវម៉ូតូពីរគ្រឿងទៅត្រង់បានបុកគ្នាពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៣ខែ ខែមិថុនា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចទល់មុខ សុជាតាលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានី ភ្នំពេញ ។
យុវជនរងគ្រោះពីរនាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេដោយម្នាក់បាក់ជេីងឆ្វេងនិងម្នាក់ទៀតបាក់ភ្លៅឆ្វេងពួកគេទាំងពីរនាក់ជិះម៉ូតូNexពណ៌ខ្មៅ លាយស ពាកស្លាកលេខ ភ្នំពេញ1GQ 8812។
យុវជនម្នាក់ទៀតឈ្មោះញ៉ាញ់ អាយុ២៥ឆ្នាំស្នាក់នៅភូមិត្រពាំងគោក ឃុំពងសត្វ ស្រុកឈូក ខេត្តកំពតជិះម៉ូតូម៉ាក់ហុនដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខកំពត1O 0197។
ចំណែកអ្នកបេីករថយន្តឈ្មោះហ៊ឹម លុន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរបើករថយន្តដឹកដែកស្នាក់នៅឃ្លាំងដែកម៉ិញឡុង ក្នុងភូមិកើតហេតុខាងលើបើករថយន្តដឹកដែកម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B 8557។

តាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូពីរគ្រឿងខាងលើធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីជើងទៅត្បូង ។នៅពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយខាងលើបើកបញ្ច្រាស់ផ្លូវយ៉ាងលឿនពីត្បូងទៅជើងបំណងបត់ស្តាំឆ្លងផ្លូវក៏បានបុកគ្នាជាមួយម៉ូតូម៉ាកNEXពេញទំហឹងបណ្តាលឲ្យយុវជន២នាក់ម្នាកបាក់ជេីងឆ្វេងនិងម្នាក់បាក់ភ្លៅឆ្វេង។ ភ្លាមៗនោះម៉ូតូម៉ាកហុនដាឌ្រីមខាងលើបានគេចចេញក៏ដួលរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅមន្ទីពេទ្យសម្ភពរស្មីរួចសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទាក់ទងមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូនិងរថយន្តខាងលើរួមទាំងតៃកុងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.