ព័ត៌មានជាតិ

ពលរដ្ឋរិះគន់លេខបង្គោលគីឡូម៉ែតដែលសរសេរខុសស្ទើទាំងស្រុង នៅតាមបណ្ដាយផ្លូវជាតិលេខ8

ព្រៃវែងៈ រាល់ថ្ងៃគេសង្កេតឃើញផ្លូវជាតិលេខ8ដែលឆ្លងកាត់ខេត្តចំនួន3គឺខេត្តកណ្ដាល ព្រៃវែង និង ត្បូងឃ្មុំ ដែលចាប់ពីស្ពានព្រែកតាមាក់ដល់ ដល់អន្លង់ជ្រៃ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ គឺមានការហូរច្រោះតាម ជាយផ្លូវរាប់សិបកន្លែង ដូចជា ស្រុកពារាំង ស្វាយអន្ទរ និងកំចាយមារ ខេត្តព្រៃវែង ដែលជាហេតុបណ្ដាលឲ្យផ្លូវងាយបាក់ស្រុត សំខាន់ជាងនេះទៅទៀតនោះគឺនៅតាមបង្គោលគីឡូម៉ែត្រនិមួយៗតាមបណ្ដោយផ្លូវជាតិលេខ8នេះ គឺសរសេរខុសស្ទើទាំងស្រុង បើយើងធ្វើដំណើរ ពីកើតមកលិចតាមផ្លូវនេះដូចជាត្រង់ចំណុច ឃុំកញ្ចំ ស្រុកពារាំងខេត្តព្រៃវែង មកផុតឃុំកញ្ចំហើយ តែលេខបង្គោលដាក់ថា 1គីឡូទៀតដល់កញ្ចំ។

ទាំងនេះគឺខុសទាំងស្រុង ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះម្នាក់ៗបានងឿងឆ្ងល់ថា មិចបានគេដាក់លេខគីឡូអញ្ចឹងជិះឡើងហួសណាណីហើយបែរជាថា នៅខ្វះ1គីឡូទៀត ហើយមិនមែនខុសតែបង្គោលមួយឬពីរបីនោះទេ គឺខុសគ្រប់បង្គោលភូមិឃុំទាំងអស់ ដោយឡែកពលរដ្ឋដែលរស់នៅតាមផ្លូវនេះ និងនាក់ធ្វើដំណើរជាញឹកញាប់បានអះអាងថា បង្គោលគីឡូម៉ែតទាំងនេះត្រូវបានគណៈកម្មការនិងមន្ត្រីជុំនាញដាក់ទីតាំងនិងសរសេរលេខខុសតាំងពីដំបូងមកម្លេះគឺជិត10ឆ្នាំហើយគឺតាំងពីផ្លូវនេះធ្វើរួចមក បើនិយាយពីទិសវិញ ខាងកើតមកលិច ឯពីលិចមកកើតក៏ខុសច្រើនដែរ បើពីស្ពានព្រែកតាមាក់ដល់អន្លង់ជ្រៃមិនខុសទេ អ្វីដែលខុសនោះគឺឃុំ និងស្រុក ដូចជា ឃុំ កញ្ចំ ព្រៃព្នៅ ជាខ្លាងនិងឃុំ ស្វាយអន្ទរ ជាដើម ជាក់ស្ដែងបង្គោលលេខ79ដែលដាំក្នុងទឹកដីឃុំស្វាយអន្ទរ ជាប់ព្រំប្រទល់ឃុំជាខ្លាង ប៉ុន្តែបង្គោលនេះបញ្ជាក់ថា នៅ 5គីឡូទៀតដល់ឃុំជាខ្លាង តែឃុំជាខ្លាងនេះគឺផុត1ឃុំហើយនោះគឺឃុំស្វាយអន្ទរ។

បើនិយាយពីការហូរច្រោះវិញមានរាប់សិបកន្លែងខ្លះរូងធំៗខ្លះរូងតូច មានតាមបណ្ដោយផ្លូវជាតិលេខ8នេះរហូតតែគេក៏ឃើញមានស្នាមចាក់ដីនៅកន្លែងហូរច្រោះនោះខ្លះដែរ តែជាក់ស្ដែង គឺឃើញដីដែលចាក់នោះបានតែ 20ឬ30ភាគរយទេនៃជញ្ចើមផ្លូវដែរហូរច្រោះ ឆ្លើយតបនិងបញ្ហានេះ លោក នួន ចំរ៉ុង ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា លោកកំពង់តែជួសជុលហើយផ្លូវដែលហូរច្រោះ គឺកំពង់ចាក់ដីក៏ប៉ុន្តែវាមិនទាន់គ្រប់កន្លែងមែន តែនិងចាក់ឲ្យគ្រប់កន្លែងដែលហូរច្រោះនោះឲ្យបានមុនខែទឹកលិច ចំណែកឯបង្គោលគីឡូដែលសរសេរខុសនៅតាមផ្លូវជាតិលេខ8នេះ លោកនិងឲ្យកម្លាំងដើរមើល ខុសកន្លែងណាកែកន្លែងហ្នឹង៕

មតិយោបល់