ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! យុវជន២នាក់ប្រព្រឹត្តបទល្មើសជាក់ស្ដែងមានអី…

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២នាក់ ត្រង់ចំណុចផ្លូវលេខ៣១៥ កែងផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកមធ្យោបាយម៉ូតូជិះធ្វើសកម្មភាព ពាក់ពន្ធ័ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកIPhoneX ពណ៌ ស មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវលេខ ៣១៥ ក្រុម២៧ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

ជនសង្ស័យទី១ឈ្មោះ ព្រំ វាសនា ហៅ ប៉េះ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៥៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ សុខ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួ-លេខម៉ាស៊ីន៩០៣៧០ ពាក់ស្លាកលេខ ភ្នំពេញ 1HO-6041
ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់