ព័ត៌មានជាតិ

បុកទៀតហើយ! រថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅខេត្តកណ្ដាល

កណ្ដាល: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ១ និង៣៥នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានតូរីស ស្លាកលេខ កំពង់ធំ 2A-0812 និងម៉ូតូ dream ស្លាកលេខ កណ្តាល 1Z-1290 នៅចំណុចស្ពានព្រែកនូ ភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ករណីនេះ បណ្ដាលឲ្យមនុស្ស ០២ នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ មូលហេតុ៖ សង្ស័យបើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុ តៃកុងរថយន្តបានគេចខ្លួនបាត់ ខណ:មកទល់ពេលនេះ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ វាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់ ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយ៕

មតិយោបល់