ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះឃាត់រថយន្តធុនធំដឹកដីរបស់ក្រុមហ៊ុនមួយគ្មានច្បាប់ ដឹកបំផ្លាញផ្លូវ

កំពង់ឆ្នាំងៈ រថយន្តធុនធំដឹកដី ជាច្រើនគ្រឿងរបស់ក្រុមហ៊ុនមួយ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវត្រូវបានកម្លាំងចម្រុះធ្វើការត្រួត​ពិនិត្យនិងឃាត់​មិនឲ្យដំណើរ​ការតទៅទៀត ខណៈដែលក្រុមរថយន្តដឹកដីនេះ មិនសហការជាមួយសមត្ថកិច្ចចម្រុះ ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៩កញ្ញា២០១៦ ចំណុចជើងភ្នំមួយក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង មានការចូលរួម​ពីសមត្ថកិច្ចចម្រុះ មានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលខេត្តកងរាជអាវុធហត្ថខេត្ត រួមនិងអាជ្ញាធរមូលដ្ឋាន ។

លោកអ៊ុក រស ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថា មានគ្រឿងចក្រកំពុងជីកគាស់កកាយរុករានយកអាចម៍ដី ដាក់លើ​រថយន្តធុនធំ ដឹកដីរបស់ក្រុមហ៊ុនមួយ ចូលមកធ្វើសកម្មភាពនៅក្នុងតំបន់ខាងលើដោយគ្មានច្បាប់អនុញ្ញាតដោយជ្រកក្រោមស្លាកជួសជុលកែលំផ្លូវលំនៅម្តុំឈ្វាំង ហើយមាន​សុទ្ធតែរថយន្តធុនធំមានដាក់ស្លាកសុទ្ធក្រសួងការពារជាតិនាយកដ្ឋានវិស្វកម្ម ។

ជុំវិញការស្រាវជ្រាវរបស់មន្ទីរសាធារណការខេត្តថាមិនបានទទួលពាក្យគម្រោងធ្វើផ្លូវណាមួយនោះទេ តែក្រុមរថយន្តដឹកដីនេះ មិនបានសហការជាមួយកម្លាំងសមត្ថកិច្ច​ចម្រុះនោះឡើយ គេឆ្លើយថា សោរថយន្តត្រូវបានមេការយកទៅជាមួយអស់ហើយតែក្រុមរថយន្តដឹកដីធុនធំ ទាំងអស់ខាងលើនេះ តែងតែធ្វើសកម្មភាពដឹកដីចាក់នៅ​តំបន់​ផ្សេងៗ ដោយជ្រកក្រោមគម្រោងណាមួយច្បាស់លាស់នោះឡើយ ហើយគេធ្វើស្រេចតែចិត្ត ។

តែទោះជាយ៉ាងណាក៏កម្លាំងចម្រុះរបស់ខេត្តបាន ធ្វើកំណត់ហេតុលើរថយន្តធុនធំដឹកដីទាំងអស់ ឲ្យផ្អាកសកម្មភាពដឹកជញ្ជូន ដោយត្រូវចូលខ្លួនធ្វើការដោះស្រាយជា​មួយសមត្ថកិច្ច​ជំនាញនិងអាជ្ញាធរខេត្តជាមុនសិន។ សកម្មភាពដឹកដីរបស់ក្រុមហ៊ុន អត់ច្បាប់នេះ បានបំផ្លាញផ្លូវជាតិលេខ៥៣ ហើយកន្លងមក ក្រុមរថយន្តខាងលើនេះ​ធ្វើសកម្មភាពដឹកបំផ្លាញផ្លូវក្នុងខេត្តខ្ទេចខ្ទី ដោយសារ រថយន្តដឹកហួសចំណុះ និងមិនសហការជាមួយសមត្ថកិច្ចយើងនោះឡើយ៕

ចាប់ឡានដឹកដីចាប់ឡានដឹកដីចាប់ឡានដឹកដីចាប់ឡានដឹកដីចាប់ឡានដឹកដីចាប់ឡានដឹកដីចាប់ឡានដឹកដីចាប់ឡានដឹកដី

មតិយោបល់