ភ្នំពេញៈ ព័ត៌មានបន្ថែម៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំពោះករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F17) មូលហេតុដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖
១-ភូមិកាកាប សង្កាត់កាកាប
២-ភូមិសំរោង សង្កាត់ចោមចៅ
៣-ភូមិស្រែជះ សង្កាត់សំរោងក្រោម
៤-សង្កាត់ត្រពាំងក្រសាំង
៥-សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
៦-ផ្លូវទំនប់កប់ស្រូវ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៦និង០០នាទីល្ងាច៕
មតិយោបល់