ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបលុចស៊ីស NX200T ស្លាកលេខខេមរភូមិន្ទ ប៉ះរ៉ឺម៉កកង់បីដឹកទឹកសុទ្ធវីតាល់ ម្ចាស់រថយន្តបិទស្កុតស្លាកលេខ មិនឲ្យអ្នកកាសែតថតរូប

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មា​នបឋម បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង១៥នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកលុចស៊ីស NX200T ពាក់ស្លាកលេខខេមរភូមិន្ទ ប៉ះគ្នាជាមួយរ៉ឺម៉កកង់បីដឹកទឹកសុទ្ធវីតាល់ បណ្ដាលរថយន្តខូចខាត ស្ថិតតាមបណ្ដោយផ្លូវ ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ម្ចាស់រថយន្ត បានយកស្កុតមកបិទស្លាកលេខរថយន្ត មិនឲ្យអ្នកកាសែតថតរូបបានទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់