ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ករណីបុកបាក់របាដែកទី១ ទៀតហើយ ដែលរបាដែកនោះដាក់ដើម្បីហាមឃាត់ រថយន្តធំៗមិនឲ្យឆ្លងកាត់ផ្លូវបេតុងវត្តលើ។
យោងតាមប្រភពព័ត៌មានបានឲ្យថា រថយន្តបង្កជាប្រភេទរថយន្តដឹកភ្ញៀវខ្នាតធំ និងត្រូវបានឃាត់នាំយកទៅដោះស្រាយក្រោយកើតហេតុ នេះជាលើកទី២ហើយ ដែលរបាដែកនេះត្រូវរថយន្តបុកបាក់ ដែលលើកទី១បុកបាក់ដោយរថយន្តដឹកទំនិញ រួចត្រូវបានជួសជុលរួចវិញ ប៉ុន្តែរំលងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការជួសជុលរួច ក៏ត្រូវរថយន្តបុកបាក់ជាលើកទី២។
សូមបញ្ជាក់៖ របាដែកទី២តាមផ្លូវដដែលនេះ នៅប៉ែកខាងក្រោមជិតសាលាសង្កាត់លេខ២ ត្រូវរថយន្តបុកប៉ះវៀចផងដែរ គ្រាន់តែមិនរលំបាក់ដូចរបាដែកទី១៕
មតិយោបល់