ព័ត៌មានជាតិ

បុគ្គលិកធនាគារក្រេឌីដ ជិះម៉ូតូបុករថយន្តធុនធំ របួសយ៉ាងដំណំ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ នាវេលាម៉ោង ៩ និង ៤០ នាយប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ត្រើយខាងលិច ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

អ្នកបើកបរម៉ូតូ ឈ្មោះ សាំង ម៉េង ស៊ុយ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ បុគ្គលិកធនាគារក្រេឌីដ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូ ម៉ាកហុងដា សេ ១២៥ សេរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE 9864 មានកញ្ចក់ ពាក់មួកសុវត្ថិភាព ( រងរបួសធ្ងន់ ) ធ្វើដំណើរពីជើងទៅត្បូង (តាខ្មៅ.ជ្រៃធំ ) បានបុកពីក្រោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ (ឈប់ចត ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 1081 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) មុនពេលសមត្ថកិច្ចទៅដល់។

មូលហេតុ៖ បង្កឡើងដោយរថយន្តឈប់ចត លើទ្រូងផ្លូវមិនដាក់សញ្ញា ឲ្យអ្នកធ្វើដំណើរលើដងផ្លូវបានដឹង ។

ករណីនេះ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់