ព័ត៌មានជាតិ

ជនជាតិចិនផឹកស្រវឹង ឈប់ដេកកណ្ដាលផ្លូវ ខឹងគេស៊ីផ្លេញយពេក ថយរថយន្តបុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងរថយន្ត រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតននៅចំណុចមុខផ្សារស្ទឹងមានជ័យ(ចាស់) តាមបណ្តោយផ្លីវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានករណីបុរសជនជាតិចិនម្នាក់ បើករថយន្តមកឈប់ដេកកណ្តាលផ្លូវ ចំពេលផ្លូវកំពុងស្ទះចរាចរណ៍ ខឹងគេអ្នកបើកពីក្រោយស៊ីផ្លេពេក រយ៉ែថយក្រោយបុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងរថយន្តមួយគ្រឿង រងការខូចខាត។

ដំណើររឿង៖ មុនកើតគេឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក ហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-7206 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់ខាងមុខខាងឆ្វេង នៅចំកណ្តាលផ្លូវ រួចម្ចាស់ក៏ឈប់ដេកធ្វើប្រងើយ ចំពេលកំពុងកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ភ្លាមៗនោះអ្នកធ្វើដំណើរពីក្រោយ បាននាំគ្នាស៊ីផ្លេដាក់ជាច្រើនលើក ធ្វើឲ្យអ្នកបើរថយន្តខាងលើខឹងពេក បានបើករថយន្តរយ៉ែថយក្រោយទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ1HH-4454 និងម៉តូឌ្រីមសង់ ស៊េរី០១៩ ពណ៌មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ1N-0203 និងរថយន្តព្រូសពណ៌មួគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-3705 ខណ:កំពុងបើកមកក្រោយស្របទិសដៅគ្នា បណ្តាលឱ្យរងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ដើម្បីធ្វើការដោះស្រាយាគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់