ព័ត៌មានជាតិ

និស្សិតម្នាក់បើកបញ្ច្រាស់ទិសចរាចរណ៍ត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុក បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូសណ្តោងរ៉ឺម៉ក បើកបញ្ច្រាសផ្លូវបុកជាមួយម៉ូតូសេ១២៥ ពេញទំហ៊ឹងបណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែង រីឯម៉ូតូកង់បី បង្កតរហេតុបានបើកគេចបាត់ស្រមោលបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៤និង ៣៥នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ កែង៣៣៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កន ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត មានស្រុកកំណើត ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពងស្ពឺ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានម៉ូតូសន្ដោងរ៉ម៉ក់មួយគ្រឿងបានបើកបរ បញ្ច្រាសផ្លូវពីត្បូងទៅជើង លើផ្លូវ ៥៩៨ មកបុកពេញទំហឹងម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1FV-2720 បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗ ហើយអ្នកបើកម៉ូតូកង់បីបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងចរាចរណ៍ក្រុងឲ្យចុះវាស់វែង និងធ្វើកំណតហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់