ព័ត៌មានជាតិ

រថយន្តដឹកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេសតាមដងផ្លូវជាតិប៉ូលីសនឹងឃាត់ធ្វើការផាកពិន័យ

កំពង់ស្ពឺ: កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុបមុខមន្ទីរសារធារណ:ការខេត្ត ចន្លោះគីឡូម៉ែត៤៦-៤៧ ផ្លូវជាតិលេខ៤ កម្លាំងចម្រុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំសម្របសម្រួលដោយនគរបាលចរាចរណ៍ ឃាត់រថយន្តសាំយ៉ុងចំនួន ០៣ គ្រឿង ផ្ទុកទំនិញខុសលក្ខណ:បច្ចេកទេស ” បើកឃ្លុបក្រោយ” យកទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីធ្វើការអប់រំ និងផាកពិន័យឲ្យរើទំនិញចេញ ផ្ទុកត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស និងអនុវត្ដន៍តាមច្បាប់ កំណត់រួចទើបឲ្យបន្តធ្វើដំណើរទៅមុខ។

សូមបញ្ជាក់៖ ការដឹកជញ្ជូនបែបនេះអាចបង្ក ការគ្រោះថ្នាក់ដល់អ្នកដទៃ និងមធ្យោបាយបើកបរ ផ្សេងទៀត” គោរពច្បាប់ចរាចរណ៍គឺគោរពជីវិតអ្នកដទៃ” ៕

មតិយោបល់