ភ្នំពេញៈ ករណីរលំបង្គោលភ្លើងអស់ចំនួន ១៦ដើម និងបង្គោលបំភ្លឺផ្លូវ ចំនួន២ដើម បន្ទាប់ពីធ្លាក់ភ្លៀង១មេធំ នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងម៉ោង៥ និង០០នាទីនៅចំណុចភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ បញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅកម្ពុជាភ្លៀងនឹងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។
ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ជាឆ្នាំ El Nino ដែលកម្ពុជា បាននឹងកំពុងទទួលនូវឥទ្ធិពលនេះ ហើយរហូតមកដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថយចុះបន្តិចប៉ុណ្ណោះ។
ក្នុងករណីខាងលើនេះ មិនបង្កអោយមាន គ្រោះថ្នាក់ដល់មនុស្សនោះទេ។ ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕
មតិយោបល់