ព័ត៌មានអន្តរជាតិ

ហាម៉ាស រកឃើញវិធីដើម្បីយកឈ្នះប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែល

ប៉ាទ្បេស្ទីនៈ Iron Dome ជាប្រព័ន្ធការពារមីស៊ីល ដែលមានមូលដ្ឋាននៅលើដី មានសមត្ថភាពរារាំងគ្រាប់រ៉ុកែត និងកាំភ្លើងធំ។ វាត្រូវបានបង្កើតឡើងរួមគ្នា ដោយអាមេរិក និងអ៊ីស្រាអែល ជាមធ្យោបាយការពារទឹកដីអ៊ីស្រាអែល ពីការគំរាមកំហែង នៅតំបន់ជិតខាងក្បែរៗគ្នា ជាពិសេសតំបន់ហ្គាហ្សា និងលីបង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

កាសែត Shehab បានផ្សព្វផ្សាយវីដេអូមួយ ត្រូវបានគេកត់សម្គាល់ឃើញថា ចលនាប៉ាឡេស្ទីន បានរកវិធីសាស្រ្តមួយ ដើម្បីអាចគេចផុតពីប្រព័ន្ធការពារអាកាសអ៊ីស្រាអែល។

វីដេអូនេះ បានបង្ហាញពីវិធីសាស្ត្រ ដែលក្រុមនេះ បានយកឈ្នះលើ Iron Dome អំទ្បុងពេលមានការប៉ះទង្គិចគ្នា កាលពីខែឧសភាកន្លងទៅ។

ដោយក្រុមហាម៉ាស បាននិយាយថា ពួកគេ មានយុទ្ធសាស្រ្តឈ្លាសវៃ ដើម្បីបាញ់បង្ហោះកាំភ្លើងដ៏ធំ ជាមួយល្បឿនលឿនបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយរ៉ុក្កែត ៧០០គ្រាប់ ក្នុងរយៈពេល ៣០ ម៉ោង ឆ្ពោះទៅគោលដៅតែមួយ ក្នុងការយកឈ្នះលើប្រពន្ធការពារមីស៊ីលអ៊ីស្រាអែល៕

មតិយោបល់