ព្រះសីហនុៈ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយកម្លាំងនគរបាល ទីស្នាក់ការត្រៀមបណ្តេញចេញខេត្ត នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាវេលាម៉ោង ១១និង២៧នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០១នាក់។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ WU JINYONG ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស បង្កភាពអនាធិបតេយ្យ ធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម និងបានបណ្តេញចេញ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ DR5356 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕


មតិយោបល់