ព័ត៌មានជាតិ

ភ្ញាក់ពីព្រលឹម ឃើញរឹកស្ដូក ក៏ផ្អើលឆោទ្បោ

ត្បូងឃ្មុំ: នៅវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន)។

ជនរងគ្រោះឈ្មោះ គឺ សុវាចា ភេទ ស្រីអាយុ៣៤ឆ្នាំ ស្ថិតនៅភូមិសង្កាត់កើតហេតុ បានយក ខ្សែគោ ពណ៌ខ្មៅប្រវែង ៣.១០ម៉ែត្រ ចងភ្ជាប់ទៅ នឹងរនូតផ្ទះផ្នែកខាងលើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

មូលហេតុ៖ ជនរងគ្រោះ មានជំងឺប្រចាំកាយ (សរសៃប្រសាទ)។

ក្រោយទទួលបានព័ត៌មានជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយគ្រូពេទ្យផ្នែករបួស និងវះកាត់ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅ លើសពឃើញថា ជនរងគ្រោះពិតជាបាន ស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សពជូនទៅគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់