ព័ត៌មានជាតិ

Update៖ ដឹងមូលហេតុពិតហើយ ករណីឆេះរថយន្តឡង់រ៉ូវ៉ែរ ស្លាកលេខភ្នំពេញ 2AA-7666 នៅកណ្តាលក្រុងសៀមរាប

សៀមរាប: កាលព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ចំណុច ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាបប រថយន្តស៊េរីទំនើប ម៉ាកឡង់រ៉ូវ៉ែរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AA-7666 បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកណ្តាលក្រុងសៀមរាប ។

ក្នុងហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តចំនួន២គ្រឿង រថយន្តភូមិវប្បធម៌ ១គ្រឿង បានចេញអត្តរាគមន៍ពន្លត បាញ់ទឹកអស់បីឡាន រលត់វិញ ជាស្ថារព នោវេលាម៉ោង៩ និង២០នាទី ។

រថយន្តនេះ ជារបស់ ឈ្មោះ ថុង ចរិយា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប។

ទីតាំងកើតហេតុ បន្ទាប់ពីបាន ពន្លត់ហើយស្ទូចយករថយន្តនេះចេញ ដើម្បីកុំឲ្យមានការកកស្ទះចរាចរ នៅលើកំណាតផ្លូវជាតិលេខ៦ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការសម្អាត ជាមួយគ្នានេះ លោក សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប ក៏ចូលរួមសម្អាតផងដែរ ព្រោះសៀមរាប ជាផ្ទះរួមនៃយើង ទាំងអស់គ្នា៕

 

មតិយោបល់