កំពង់ឆ្នាំងៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤០នាទីព្រឹក មានករណីស្រ្តីម្នាក់សម្រាលកូនលើសាឡាង ដែលកំពុងធ្វើដំណើរកណ្ដាលទន្លេពីកំពង់ឆ្នាំងទៅសៀមរាម។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលើ និងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅសម្រាលកូន នៅឯមន្ទីរពេទ្យខេត្តសៀមរាប ខណៈពេលជិះរថយន្តឡើងលើសាឡាង កំពុងតែឆ្លងដល់ពាក់កណ្ដាលទន្លេ ក្នុងស្រុកកំពង់លែង ក៏បានឈឺពោះភ្លាមៗ សម្រាលកូនតែម្ដងដោយគ្មានឆ្មបជួយបង្កើតនោះទេគឺ បានម្ដាយដែលធ្វើដំណើរជាមួយជួយ បង្កើតដោយផ្ទាល់ដៃ។ ស្ត្រីនោះមានឈ្មោះ ចិត្ត សំណាងកនិកា អាយុ ២៨ឆ្នាំ និង ម្ដាយឈ្មោះ ឡាយ លក្ខិណា ឪពុកឈ្មោះ ណាត ជាគ្រូលក់ថ្នាំខ្មែរ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ក្រោយពេលសាឡាងដល់ច្រាំង រថយន្តក៏បាននាំយកស្ត្រីខាងលើ ទៅកាន់មណ្ឌលសុខភាពស្រុកកំពង់លែង ក្រុមគ្រូពេទ្យបានជួយរៀបចំ តាមជំនាញ ដោយបានបញ្ជាក់ថា ស្ត្រីរូបនោះ មានសុខភាពល្អជាធម្មតាទេ រីឯកូនមានទម្ងន់ជាង ៣គីឡូមានសុខភាពល្អ៕
មតិយោបល់