ព័ត៌មានជាតិ

បុរសម្នាក់ជាប់ពន្ធធនាគាអស់រយៈពេល៨ឆ្នាំចេញមកវិញប្រព្រឹត្តរឿងចាស់..

សៀមរាបៈ ក្រុមការងារចុះត្រួតពិនិត្យរដ្ឋបាលរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប មានការសហការពីចៅសង្កាត់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលមេភូមិប្រជាការពារ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសហប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់គ្រឿងញៀន និងជាប់បណ្ដឹងពីប្រជាពលរដ្ឋក្នុងករណីអំពើលួច។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ចងក្រងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធីដាក់ទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់។ ជននេះជាមុខសញ្ញាចាស់ចេញពីពន្ឋធានាគារពីបទលួច ដោយមានស្ថានទម្ងន់ទោស តុលាការក៏បានឲ្យទទួលទោស ៨ឆ្នាំកន្លងមកហើយ តែពុំកែខ្លួនទើបនៅថ្ងៃទី០៣នេះ ប្រជាពលរដ្ឋរស់នៅក្បែខាងគ្នា តែងមានការភ័យខ្លាចរអាយ៉ាងខ្លាំង ដោយសកម្មភាពរបស់ជននេះមិនល្អជាច្រើនក្នុងភូមិ។

ជនសង្ស័យមានឈ្មោះ ខាន់ គន្ធា ហៅ ក្លូ អាយុ ៣៦ឆ្នាំ មុខកម្មករសំណង់ រស់នៅភូមិមណ្ឌល៣ ពាក់ព័ន្ធករណីអំពើលួចយក ទ្រព្យសម្បត្តិ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទី ត្រង់ចំណុចភូមិមណ្ឌល៣ និងប្រើប្រាស់សារធាតុខុសច្បាប់។

ក្រោយការឃាត់យកទៅប៉ុស្ដិ៍នគរបាលរដ្ឋស្លក្រាម ធ្វើឲ្យពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង ចំពោះកិច្ចប្រតិបត្តិរបស់ប៉ូលីស និងអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់
ដូច្នេះសំណូមដល់ស្ថាប័នតុលាការសុំឲ្យធ្វើការផ្ដន្ទាទោសជនសង្ស័យនេះ ពីបទមិនរាងចាលផង ដើម្បីឲ្យជាប់បានយូរក្នុងមណ្ឌលកែប្រែ ដើម្បីរក្សាក្ដីសុខ និងកុំឲ្យពលរដ្ឋមានការភ័យខ្លាចបន្តទៀត៕

មតិយោបល់