ព័ត៌មានជាតិ

រថយន្តចតស្ងៀម ត្រូវរ៉ឺម៉កទៅត្រង់បុកពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តមាកលុចស៊ីស RX330 មួយគ្រឿង ឈប់ចតនៅស្ងៀមអែបចិញ្ចើមផ្លូវ ត្រូវរ៉ឺម៉កជិះទៅត្រង់បុកពេញទំហឹង បណ្តាលឲ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ ចំណែករថយន្តខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខកន្លែងលក់ថ្មម៉ាបមួយកន្លែង ទល់មុខហាងនំបុ័ងបាយ័យ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកលុចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N2218 ឈប់ស្ងៀមអែបចិញ្ចើមផ្លូវជាតិលេខ៦អា បែរមុខទៅទិសខាងត្បូង ដោយនៅវេលាកើតហេតុ ស្រាប់តែមានរ៉ឺម៉កកង់បី ធ្វើដំណើរពីជើងទៅត្បូង បានជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងឆ្វេងយ៉ាពេញទំហឹង បណ្តាលឲ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ ចំណែលរថយន្តខូចខាតកំណាត់ក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខណ្ឌ បានចុះមកវាស់វែងយករថយន្ត និងរ៉ឺម៉កទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់