ត្បូងឃ្មុំៈ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០-១៥១ចំណុចមុខឃ្លាំងលក់គ្រឿងសំណង់ឈ្មោះហ៊ុយសុងម៉េង ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ
បង្កឡើងដោយម៉ូតូម៉ាកវេវពណ៌ខ្មៅស្លាកលេខត្បូងឃ្មុំ1B1434 បើកបរដោយឈ្មោះសយ សុខហេង ភេទស្រីអាយុ ៧៤ឆ្នាំ នៅភូមិថ្នល់ថ្មី សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ(ស្លាប់នៅកន្លែងកើតហេតុ)៕
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកអ៊ិចស៊ីនធរ័ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ អេល មូស្ភាវ៉ា ភេទ ប្រុស អាយុ២0ឆ្នាំ ជនជាតិចាម រស់នៅភូមិ អង្គរជារឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(របួសស្រាល)បានឌុបឈ្មោះសារី រ៉សាក អាយុ១៥ឆ្នាំ ជនជាតិចាម នៅភូមិជាមួយគ្នា(គ្មានរបួស)
ទិសដៅម៉ូតូវេវបត់ឆ្លងផ្លូវម៉ូតូអ៊ិចស៊ីធរ័បើកបរពីកើតលិច។
ក្រោយពេលកើតហេតុឃាត់ខ្លួនឈ្មោះ អេល មូស្ការ៉ា តាមបញ្ជារបស់លោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ។
និងវត្ថុតាង:ម៉ូតូ ទាំង២គ្រឿងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួងដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕
មតិយោបល់