យោងតាមសារព័ត៌មាន Daily Mirror ដែលចុះផ្សាយនៅថ្ងៃទី ១៦ ខែ មករានេះ បានឲ្យដឹងថា អ្នកចាត់ការទូទៅ Van Gaal មានទឹកប្រាក់ក្នុងដៃ ១៥០ លានផោន ដើម្បីបន្តការងាររបស់ខ្លួន
នៅសប្តាហ៍នេះ ។ ទឹកប្រាក់ទាំងនោះ នឹងត្រូវទិញ កីឡាករ ៣ ដែលកំពុងសំឡឹងឃើញ ។
ក្នុងនោះ ខ្សែការពារកណ្តាល Hummels របស់ Borussia Dortmund ត្រូវជះទឹកប្រាក់ ៤៧ លានផោន ដែលជាគោលដៅទី ១ និង កីឡាករ២ផ្សេងទៀត គឺកីឡាករ Strootman របស់ Roma និង Clyne របស់ Southampton ។
ក្នុងអំឡុងទីផ្សារផ្ទេរនេះដែរ ដាច់ខាតបិសាចក្រហមត្រូវតែយក Hummels ឲ្យទាល់តែបាន ខណៈដែល Strootman និង Clyne ត្រូវរងចាំបណ្តោះអាសន្នសិន។
ក្នុងនោះដែរប្រភពខាងលើបានចុះផ្សាយ បើសិនជា អ្នកចាត់ការទូទៅនេះ ព្យាយាមទិញកីឡាករទាំង ៣ នាក់នេះពិតមែន នោះ Darren Fletcher និង Anderson នឹងត្រូវលក់ ជាក់ជាមិនខាន៕
ព័ត៌មានជាតិ
មតិយោបល់