ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០២និង១៧នាទី នៅចំណុចក្នុងផ្ទះលេខ១៣៣Eoz ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី ។
ជនសង្ស័យឈ្មោះ ជា សុវណ្ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារបាត់បង់មាន ម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1.FS 1680 លេខតួ 5109928 លេខម៉ាស៊ីន0109928។
ជនរងគ្រោះឈ្មោះ ស៊ុន ចាយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ133E0z ផ្លូវ154 ភូមិ6 សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីដូនពេញ។
តាមដំណើររឿង ៖ នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១រំលងអធ្រាត្រ ជនរងគ្រោះ និងមិត្តប្រុសបានមកពីហូបបាយនៅផ្សារកណ្ដាល ហើយក៏បានយកម៉ូតូខាងលើទុកក្នុងផ្ទះលេខ133E0z ផ្លូវ154 ភូមិ៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រួចក៏ចូលដេកក្នុងបន្ទប់ លុះដល់ម៉ោង៧ព្រឹក មិត្តប្រុសរបស់ជនរងគ្រោះ បានភ្ញាក់ពីដំណេកមកយកម៉ូតូជិះទៅធ្វើការ ក៏ស្រាប់តែបាត់ម៉ូតូពុំឃើញហើយទ្វារផ្ទះបើកចំហរភ្លាមនោះ ជនរងគ្រោះបានសួរម្ចាស់ផ្ទះ តែម្ចាស់ផ្ទះបានឆ្លើយថា មិនដឹងថា អ្នកណាជាអ្នកបើកទ្វារដែរ ទើបជនរងគ្រោះទៅសុំឆែកកាមេរ៉ាសុវត្ថិភាព មើលនៅផ្ទះអ្នកជិតខាងក៏ឃើញមានជនសង្ស័យចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ក្នុងនោះមានជនសង្ស័យឈ្មោះ ជា សុវណ្ណា ភេទស្រី អាយុ២៥ឆ្នាំដែរ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង០៨និង០០នាទី ទើបឃើញជនសង្ស័យឈ្មោះ ជា សុវណ្ណា ភេទស្រី អាយុ២៥ឆ្នាំ នៅមុខផ្សារសូរិយាម៉ល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក៏បានឃាត់ខ្លួននាំមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣តែម្តង។
នៅចំពោះមុខកម្លាំងខណ្ឌ.ប៉ុស្តិ៍ កំពុងសួរចម្លើយ ដើម្បីរកបក្ខពួក និងសកម្មភាពដែលបានប្រពឹត្តកន្លងមក និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់