ភ្នំពេញ៖ ករណីដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីបណ្តាអ្នកលេងអ៊ីនធឺណេត ជាពិសេស អ្នកដែលមានចំណងចំណូលចិត្តមើលរូបភាព តាមរយៈបច្ចេកវិទ្យាទំនើបរបស់ Google Maps ដោយបានដៅឃើញ ចំណុច ស មួយដែលមានសណ្ឋានដូចទៅនឹង យន្តហោះ ដែលស្ថិតនៅក្នុងព្រៃក្រាស់ ចម្ងាយឆ្ងាយពីភ្នំ ឱរ៉ាល់ ក្នុងទឹកដីខេត្ត កំពង់ស្ពឺ ។
ស្នាមដៅស បង្ហាញតាមរយៈ Google Maps នេះដែរ ត្រូវបាន អ្នកនិយមលេងអនឡាញ និង Google Maps ធ្វើការសន្និដ្ឋាន ជាជំហានដំបូងថា អាចជាយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួនជិត ៣ ខែ កន្លងទៅ ឈ្មោះ ជើងហោះហើរ MH370 ។
ភាពសន្និដ្ឋាននេះដែរ វាកំពុងដិតដាម នៅជាប់នឹង អារម្មណ៍ របស់អ្នកលេងអនឡាញ ដោយប្រការខ្លាចថា បើសិនជា រូបភាព ដេលដៅឃើញនោះជាជើងហោះហើរ MH370 មែននោះ រដ្ឋាភិបាលកម្ពុជា អាចនឹងត្រូវប្រឈមការថ្កោទោស ពីសំណាក់ អន្តរជាតិជាក់ជាមិនខាន ។
តែទោះជាយ៉ាងណា បើយោងតាមការចុះផ្សាយរបស់ ព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី ២៨ នេះ ក្នុងបទសម្ភាស ជាមួយនឹង នាយឧត្តមសេនីយ៏ សឹង សំណាង មេបញ្ជាការកងទ័ពអាកាសរបស់ប្រទេសកម្ពុជា បានឲ្យដឹងថាខាងលោកបានពិនិត្យរូបភាពនៅលើ Google Maps នោះហើយ ដោយបង្ហាញថាមិនមែនជារូបភាពយន្តហោះនោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជារូបភាពអ្វីនោះដែរ ដោយគ្រាន់តែបញ្ជាក់ដោយខ្លីថា កុំឲ្យមានការភ្ញាក់ផ្អើល ដោយរក្សាភាពស្ងប់ស្ងៀម ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/MH3701_zps100982a7.png
https://i1272.photobucket.com/albums/y389/domneng/3%20lady/MH3702_zps35c5a50e.png
មតិយោបល់