កំពង់ស្ពឺៈ នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីប្ដីប្រច័ណ្ឌប្រពន្ធបានយកកន្ត្រៃចាក់ទៅលើប្រពន្ធ បណ្ដាលឲ្យរបួស ហេតុការណ៍នេះ កើតឡើងត្រង់ចណុចផ្ទះជួលភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ញ៉ែម សុផារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើតសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡ ព អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យ និងប្រពន្ធបានឈ្លោះប្រកែកគ្នាខ្លាំងៗ ដោយសារតាមទាន់ប្រពន្ធនិយាយទូរស័ព្ទផ្អែមល្ហែម ជាមួយបុរស ផ្សេងក៏កើតភ្លើងប្រច័ណ្ឌបានយកកន្ត្រៃ ចាក់ទៅលើប្រពន្ធ របស់ខ្លួនបណ្តាលឲ្យរងរបួស លុះព្រឹកឡើងជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅ ប៉ុស្តិ៍នគរបាលត្រែងត្រយឹង ក្រោយមកនគរបាលធ្វើការកោះហៅ ជនសង្ស័យទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់