ព័ត៌មានជាតិ

ឃាត់ខ្លួនចោរកាច់កម៉ូតូរបស់វិស្វករម្នាក់ នៅផ្ទះសំណាក់ហាក់ហេង

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅផ្ទះសំណាក់ហាក់ហេង បន្ទាប់ពីធ្វើសកម្មភាពលួចកាច់.កម៉ូតូជនរងគ្រោះជាវិស្វករ ហើយត្រូវម្ចាស់ដាក់ពាក្យបណ្តឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងក្រុម៤ភូម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង សមត្ថកិច្ចបានកំណត់មុខសញ្ញា រហូតដលល់ម៉ោង១១ និង៣០នាទីយប់ថ្ងៃដដែល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ឈ្មោះ សាន់ ភារម្យ ហៅប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦ ក្រុម៦ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ រេះ ហៃទីន ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរវិស្វករ មានលំនៅផ្ទះលេខ៣០ ក្រុម៦ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

សម្ភារ:ដកហូតមានម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1033 បានប្រគល់ជូនជនរងគ្រោះវិញ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូខាងលើ ចេញពីផ្ទះទៅលេងផ្ទះអុំ នៅចំណុចក្រុម៤ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ក៏បានទុកម៉ូតូនៅក្នុងរបងមុខផ្ទះ ហើយចាក់រួចក៏ចូលក្នុងផ្ទះរយ:ពេល១ម៉ោងកន្លះ ពេលចេញមកវិញស្រាប់តែចោរលួចម៉ូតូបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានមកដាកពាក្យបណ្តឹង នៅប៉ុស្តិ៍ ដោយភ្លាមៗនោះ សមកិច្ចបានកំណត់មុខសញ្ញា រហូតដល់ម៉ោង១១និង៣០នាទីយប់ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្ដង នៅទីតាំងខាងលើ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែម ក៏ដូចជាកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់