ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បើករថយន្តបុករះផ្ទះវីងវេរលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្ម

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុករះផ្ទះវីងវេរលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្មទូរស័ព្ទ មិត្តហ្វូន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H-9417 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ខណ:មកចំណុចកើតហេតុ បានរេចង្កូតទៅបុករះចូលផ្ទះវីងវេលយុ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្មទូរស័ព្ទមិត្តហ្វូន បណ្តាលឲ្យឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ ក្នុងហេតុការណ៍នោះ មិនបង្កឲ្យមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធី៕

មតិយោបល់