ព័ត៌មានជាតិ

Marion Bartoli ​រង​ការ​បណ្តេញពីកីឡាការិនីអូស្រ្តាលី

កីឡាការិនី អ្នកការការពារតំណែងពានរង្វាន់ Marion Bartoli ត្រូវបានបណ្តេញដោយកីឡាការិនី Tamira Paszek ក្នុងកម្មវិធី AEGON International កាលពីថ្ងៃ សុក្រម្សិលមិញនេះ ។

កីឡាការិនី លំដាប់ទី ៤ ពិភពលោក រូបនេះបានរងការបំបាក់ដោយកីឡាការិនី អូស្រ្តាលី យ៉ាងចាស់ដៃ 2-1 ដោយគ្រាប់បាល់ 4-6 7-5 និង 6-4 ។

សម្រាប់កីឡាការិនី Tamira Paszek នឹងត្រូវឡើងទៅជួបកីឡាការិនី របស់អាល្លឺម៉ង់ លំដាប់ទី ៥ Angelique Kerber នៅថ្ងៃ សៅរ៍នេះក្នុងព្រឹត្តិការណ៍ Wimbledon នៅ Eastbourne ។

ចំណែកមួយគូរទៀតកីឡាករ លំដាប់ទី ៣ Seppi បានបំបាក់កីឡាករ Ryan Harrison 2-1 ដោយគ្រាប់បាល់ 7-5និង 6-1 កាលពីវគ្គពាក់កណ្តាលព្រ័ត្រ ៕

Tennis

មតិយោបល់