ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក ព្រះសង្ឃមួយអង្គ ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក

ស្វាយរៀងៈ នៅវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតភូមិខ្សែត្រ ឃុំខ្សែត្ស ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានករណីព្រះសង្ឃមួយអង្គ ធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ។

សង្ឃខាងលើមានព្រះនាម អន ថា ព្រះជន្ម ៣០វស្សា បានបួសជាសង្ឃគង់ នៅវត្តរាមជោក្នុង ឃុំសំឡី ស្រុកកំពង់រោទ៍ ។

ដំណើររឿង៖ មុនថ្ងៃកើតហេតុ ព្រះសង្ឃខាងលើ បាននិមន្តមកផ្ទះញោមបង្កើត របស់ព្រះអង្គ នៅវេលាប្រហែលម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានដីកាប្រាប់ញោមថា មិនសូវស្រួលខ្លួន ទើបមកផ្ទះ ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែប្រទះឃើញចង.ក សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះត្រួតពិនិត្យ សន្និដ្ឋានថា ពិតជាចងកពិតប្រាកដមែន រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ព្រះសង្ឃខាងលើ មានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ៕

មតិយោបល់