ក្រចេះ: នៅវេលាម៉ោងប្រហែល ៤និង០០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ មានករណីមនុស្សលង់ទឹកទន្លេស្លាប់។
ជនរងគ្រោះឈ្មោះ ស្រែ ប៊ុនធឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះ ស្រវឹងស្រាហើយចុះទៅមុជទឹកទន្លេម្នាក់ឯង ហើយរអិលជើងដួលបោកក្បាល នឹងឈើ បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងទឹកលង់ស្លាប់តែម្ដង។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យសព និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់