ព័ត៌មានជាតិ

រថយន្តបុកម៉ូតូធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងបណ្ដាលឲ្យបុរស២នាក់ស្លាប់និងរបួសធ្ងន់

កំពតៈ កាលពីវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមបណ្ដោយផ្លូវជាតិ០៣ (កំពត ,ឈូក) ចន្លោះបង្គោលគីឡូម៉ែត្រលលេខ១៤២-១៤៣ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹឈូ ខេត្តកំពត។

រថយន្តបង្កម៉ាក នីសាន់ (បែនដឹកដី) ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ kP-0039 អ្នកបើកបររត់គេចខ្លួនបាត់ ចំណែករថយន្តធ្លាក់ចូលប្រឡាយទឹកខាងលិចផ្លូវ ធ្វើដំណើរពីជើងទៅត្បូង បានបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ តាកែវ 1D-7070 បើកបរដោយឈ្មោះ ព្រំ វិច្ឆិការ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត (រងរបួសធ្ងន់) រួមដំណើរជាមួយឈ្មោះ ចេន រ៉េន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ព្រៃឃ្មុំ ចំណែកអ្នករងរបួសធ្ងន់ ត្រូវរថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់