ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យករណីដកខ្សែក្រវ៉ាត់ដុំថ្មព្រួតវាយទៅជនរងគ្រោះ២នាក់បណ្តាលអោយបែកក្បាល…

កណ្កាល:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថាថ្ងៃទី១១.មេសា.ឆ្នាំ២០២៣សមត្ថកិច្ចឃាត់ជនសង្ស័យ៥នាក់បន្ទាប់ពីបានប្រើអំពើហឹង្សាលើយុវជនពីររូប បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចខាងមុខហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្តីពីករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី
-នៅចំណុច៖ ផ្លូវ១០៥កែង២០៧ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ០២នាក់៖
១-ឈ្មោះគួរគីម សេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ
មានរបួសស្នាមពកក្បាល
២-ញ៉ៅ និធិ ភេទប្រុស អាយុ ១៣ ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល់ ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ
មានរបួសស្នាមរយ:ក្បាលខាងក្រោយ

ជនសង្ស័យ១០នាក់៖
១-ឈ្មោះ ព្រហ្ម អេរិក ភេទប្រុស អាយុ១៣ឆ្នាំ (១៩-០៤-២០០៩)ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិស្វាយព្រំុត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល (មិនបានឃុំខ្លួនត្រូវបានអនុញ្ញាតិឲ្យឪពុកម្តាយធានាយកទៅអប់រំបន្តរនៅលំនៅដ្ឋាន
២-ឈ្មោះ សាន ចក្រានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួន
៣-ឈ្មោះ ធី រតន: ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន
៤-ឈ្មោះ គង់ចន្ទ័តារារត្ន័ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួន
៥-ឈ្មោះ វនលីហេងភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ ឃាត់ខ្លួន
៦-ឈ្មោះ សូត្រស៊ីរ៉ាឌែម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ ឃាត់ខ្លួន
អ្នកទាំង៦នាក់គ្មានសារធាតុញៀនក្នុងទឹកនោម(-)
៧-ជនសង្ស័យ០៤នាក់ទៀតមិនស្គាល់ឈ្មោះ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿងNex ពណ៏ស ស្លាកលេខភ្នំពេញ១KB៦៧៩១។
២-ម៉ូតូ០១គ្រឿងscoopy ពណ៏ស ស្លាកលេខភ្នំពេញ១JB៤៦១៨។
៣-ម៉ូតូ០១គ្រឿងscoopy ពណ៏ស ស្លាកលេខភ្នំពេញ១IO៨៧០៣។
៤-ទូរសព្ទ័ចំនួន៥គ្រឿង(ម៉ាកiphone) ។

កាលពីវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះបានជិះម៉ូតូមកលេងបាតម្សៅនិងគុបទឹកនៅចំណុចខាងលើ ជួនពេលនោះក៏ជួបនិងក្រុមជនសង្ស័យក៏បាននាំគ្នាមកលេងបាតម្សៅនិងគុបទឹកផងដែរ តែពេលនោះក្រុមជនសង្ស័យបានស្គាល់មុខក្រុមជនរងគ្រោះថាធ្លាប់វាយក្រុមរបស់ខ្លួនពីមុនមក ទើបកើតជាទំនាស់គ្នាឡើង ដោយក្រុមជនសង្ស័យមានគ្នាច្រើនបាននាំគ្នាដកខ្សែក្រវ៉ាត់ មួកការពារនិងដុំថ្មព្រួតវាយទៅជនរងគ្រោះចំនួន២នាក់បណ្តាលឲ្យជនរងគ្រោះម្នាក់បែកក្បាលខាងក្រោយនិងម្នាក់ទៀតពកក្បាល ចំណែកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់ទៅ
ក្រោយកើតហេតុរួចក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចេញអន្តរាគមន៍ដេញចាប់ខ្លួនបានជនសង្ស័យចំនួន០៦នាក់បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរនិងចាត់ការតាមនិតិធីតែម្តង។

បច្ចុប្បន្នក្រុមជនសង្ស័យបានបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តកណ្តាល រួចរាល់។

 

មតិយោបល់