ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍ ចុះពីស្ពានព្រែកព្នៅ ដាច់សាប៉ែនបើកគេចចេញពីផ្លូវ បណ្ដាលឲ្យធ្លាក់ចូលរណ្តៅ រងការខូចខាត និងលិចរថយន្ត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១៤នាទីព្រឹកថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរណ្តៅក្បែរចិញ្ចើមផ្លូវ មួយកន្លែង ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត ចុះពីលើស្ពានព្រែកព្នៅ ដោយសារដាច់សាប៉ែន ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ តៃកុងក៏បើកបត់ចង្កូតគេចផ្លូវ បណ្ដាលឲ្យធ្លាក់រណ្តៅតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ពិនិត្យមើល ដោយមិនប៉ះពាល់សម្បត្តិរបស់រដ្ឋ ក៏អនុញាតិឲ្យភាគីរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់