Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ស...

រន្ធត់ណាស់! សិស្សសាលាស្លាប់២និងរបួសធ្ងន់១នាក់ក្រោយពីត្រូវរន្ទះបាញ់នៅមុខសាលារៀន ណងកាតុង

រតនគិរី: ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង២៤នាទីល្ងាចមានករណីរន្ទះបាញ់បណ្តាលឲ្យ ស្លាប់២នាក់ របួសធ្ងន់១នាក់។
ដែលទីតាំងនៅចំណុចមុខសាលារៀនណងកាតុង ភូមិបាតាង ឃុំបាតាងខណ:ពេលដែលក្មេងកំពុងលេងបាល់ទាត់ នៅមុខសាលារៀន ណងកាតុង ភូមិបាតាង ។
១.ឈ្មោះ ធ្វើន រ៉េន ភេទប្រុសអាយុ ១៤ឆ្នាំទំពួន មុខរបរ សិស្ស សាលារៀនថ្នាក់ទី០៦.( របួសធ្ងន់ )
២.ឈ្មោះ យំ ថាយ ភេទប្រុស អាយុ១១ឆ្នាំទំពួនមុខរបរសិស្សសាលា រៀនថ្នាក់ទី០២ ( ស្លាប់)
៣.ឈ្មោះ លេង គឹមហ៊ ភេទប្រុសអាយុ១៨ឆ្នាំខ្មែរមុខរបរសិស្សសាលារៀនថ្នាក់ទី០៦(ស្លាប់).ជនរងគ្រោះមានឈ្មោះខាងលើរស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចុះត្រួតពិន្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៍បានប្រគល់សពជូនឪពុកម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី
ចំណែក ឈ្មោះ ធ្វើន រ៉េន ភេទប្រុសនោះ បងប្អូនជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកលំផាត់៕