ព័ត៌មានជាតិ

ដោយសារតែកន្ទុយបារីមួយដើម ផ្អើលដល់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ចុះមកដល់ទីតាំងកើតហេតុ

កំពង់ធំៈ កាលពីវេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆេះជន្លង់ចំបើង ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

ម្ចាស់ឈ្មោះ ឡាយ ម៉ាប់ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែស ចោលកន្ទុយភ្លើងបារី។

ហេតុការណ៍នេះ មានការអន្តរាគមន៍៖
-រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើ០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុស មិនបណ្តាលឲ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋឡើយ។
-កម្លាំងចុះអន្តរាគមន៍សរុបចំនួន៤៥នាក់ ដឹកនាំដោយឧត្តសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។
-ប្រជាពលរដ្ឋជួយពន្លត់​ដោយប្រើប្រាស់ទឹកពាង និងទឹកអណ្តូង៕

មតិយោបល់