ព័ត៌មានជាតិ

ផ្តាច់ជីវិតគ្មានប្រណី

កំពង់ស្ពឺ: នៅថ្ងៃ ០៦ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២និង ១៥ នាទី រសៀល មានភ្លៀងធ្លាក់ផ្គររន្ទះ មានរន្ទះបាញ់ មួយកើតឡើងនៅចំណុចវាលស្រែ ក្រាំងចាស់ខាងកើតភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យងាប់គោ ចំនួន ៥ក្បាល (ឈ្មោល០១ក្បាល) ជាគោរបស់ឈ្មោះ ៖
១-ឈ្មោះ សុខ ឃីន ភេទ ប្រុសអាយុ ៦០ ឆ្នាំ នៅភូមិ កាប់ទូកអស់ គោ០៤ក្បាល ញី០១ក្បាល
២-ឈ្មោះ យឹម រស្មី ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិកាប់ទូក ងាប់អស់គោ១ក្បាល ៕

 

មតិយោបល់