ត្បូងឃ្មុំៈ រថយន្តធុនយក្សវេអងមួយគ្រឿងបានក្រឡាប់បះជើងហើយអ្វីដែលផ្លែលនោះគឺធ្លាយពោះចេញមកក្រៅសុទ្ធតែឈើដុំធំៗសំណាងហើយដែរមិនបង្កឲ្យនរណាម្នាក់រងរបួសគ្រាន់តែធ្វើឱ្យម្នាក់ៗភ័យព្រលឹងចុងសក់គ្រប់គ្នា ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២និង០០នាទីថ្ងៃត្រង់ទី០៥ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ត្រង់ចំណុចភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្រត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនកើតហេតុរថយន្តវេអងខាងលើបើកក្នុងទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៨ឆ្ពោះទៅកាន់គោលដៅនៅរាជធានីភ្នំពេញ។ស្រពពេលមកដល់ត្រង់ចំណុចភូមិអំពិលសង្ស័យអ្នកបើកងងុយដេកស្រាប់តែឮចាប់ហ្វ្រាំងអូសរួចក៏ក្រឡាប់រថយន្តបះជើងតែម្តង។
ក្រោយកើតហេតុកម្លាំងនគរបាលលការិយាល័យចរាចរណ៍នៃអធិការនគរបាលស្រុកពញាក្រែកបានចុះមកសំរួលចរាចរណ៍កុំឲ្យមានការកកស្ទះ៕
មតិយោបល់