(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦ មានករណីអគ្គីភ័យ០១ (ភ្លើងឆេះផ្ទះ) បានកើតឡើងស្ថិត ក្រុមទី១១ ភូមិបឹងវែងឃុំវាលរេញ ស្រុកព្រៃនប់ បណ្តាលឲ្យខូចខាតផ្ទះ០១ខ្នង (ទាំងស្រុង) ។
សមត្ថកិច្ចថា ផ្ទះដែលអគ្គិភ័យបំផ្លាញធ្វើពីឈើប្រក់សង្កសី ទំហំ៥គុណ៦ ម្ចាស់ផ្ទះឈ្មោះសុុីម សោភ័ណ្ឌ ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់ដូរ ។
សមត្ថកិច្ចថា ទ្រព្យសម្បត្តិឆេះក្នុងផ្ទះរួមមាន៖លុយចំនួន២០០០ ដុល្លា និងសំភារះប្រើប្រាស់០១ចំនួន កំលាំង អហ ស្រុកព្រៃនប់ចំនួន០៨ នាក់ដឹកនាំដោយលោកវ/ត្រីញ៉ែម ចំរើន ចុះអន្តរាគមន៍ទប់ស្កាត់ភ្លើងមិន ឲ្យរាលដាលដល់ផ្ទះក្បែរៗកន្លែង កើតហេតុ។ ដោយមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង។ ហើយភ្លើងបានរលត់ទាំងស្រុងនៅម៉ាង៤:៤៥នាទីល្ងាច ៕
មតិយោបល់