ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវកូនដុតបំផ្លាញខ្ទេចអស់តើឲ្យឪពុកម្តាយជាមនុស្សចាស់ទៅពឹងនណារ!!!

បាត់ដំបង: អគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះ មួយខ្នង ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ងួន យ៉ឺន ភេទប្រុស អាយុ 64ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ណាគ្រី អាយុ 62ឆ្នាំ។
-ឆេះផ្ទះ 01ខ្នង ទំហំ 5មx6ម(ឆេះទាំងស្រុង)
-ឆេះទូរទស្សន៍ 01គ្រឿង និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។
-សរុបគិតជាប្រាក់អស់ប្រហែល 4.500$
មូលហេតុ: បណ្តាលមកពីឈ្មោះ យ៉េន សារ៉ូ ភេទប្រុស អាយុ 33ឆ្នាំ ត្រូវជាកូនជាអ្នកដុត (ជាមនុស្សញៀនថ្នាំ)៕

 

មតិយោបល់